រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ នៅស្រុកស្អាង

+++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ នៅក្នុងបរិវេណវត្តមង្គលវ័ន ស្ថិតក្នុងឃុំទឹកវិល នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៤០០នាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមបានបន្តថា វេទិកានេះមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើតវប្បធម៌ពិភក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេសវេទិកានេះ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរនានា សម្រាប់ការពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ជាលទ្ធផលសំរាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋតាមរយៈការសរសេរជាក្រដាសចំនួន ៤៩ និងឡើងសំណូមពរផ្ទាល់មាត់ចំនួន ម្នាក់ ស្មើនឹង ៧៣ បញ្ហា និងសំណូមពរ ពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី ផ្លូវ លូ ស្ពានប្រឡាយ ទ្វារទឹក ទឹកស្អាត បញ្ហាដីធ្លី លិខិតស្នាមរដ្ឋបាល ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត បានឡើងធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។ គួរំលឹកដែរថា កាលពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅស្រុកស្អាងកាលពីឆ្នាំ ២០២១ ទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ១៥សំណូបពរ ដោយសំណូមពរមួយចំនួនបានដោះស្រាយរួចរាល់ និងខ្លះទៀត។

អត្ថបទទាក់ទង