នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរអភិវឌ្ឍជនបទខេត្តកណ្តាល ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការចុះផ្ទៀងផ្ទាត់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយមានការចូលរួមពីសំណាក់ក្រុមការងារក្រសួង ក្រុមការងារមន្ទីរ និងអង្គការដៃគូនានា ព្រមទាំងពិនិត្យលើការត្រៀមរៀបចំពិធីប្រកាស ODF ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តិទៅក្រោយពីក្រុមការងារចុះវាយតម្លៃបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តកណ្តាលរួច។