រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាប្រឹក្សាយោបល់ថ្នាក់ខេត្តស្ដីអំពី “ការលើកកម្ពស់តម្លាភាព និងគណនីយភាព នៃការគ្រប់គ្រងថវិកានៅថ្នាក់មូលដ្ឋាន”

+++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងលោកស្រី ណុប ណាវី ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ី បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសិលាប្រឹក្សាយោបល់ថ្នាក់ខេត្តស្ដីអំពី "ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកានៅថ្នាក់មូលដ្ឋាន" ។ លោកស្រី ណុប ណាវី ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ីបានអោយដឹងថា៖ គម្រោងនេះមានការគាំទ្រថវិកាពីក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មប្រទេសណូវែលហ្សេឡង់ និងទទួលការអនុវត្តគម្រោងដោយអង្គការមូលនិធិអាស៊ី ក្រោមភាពជាដៃគូជាមួយអង្គការស៊ីលការ គម្រោងមានគោលបំណងពង្រឹងដំណើរការរៀបចំថវិកា និងផែនការអភិវឌ្ឍន៍នៅថ្នាក់ឃុំ បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការរៀបចំថវិកាថ្នាក់ក្រោមជាតិ ជំរាបដល់គោលនយោបាយថ្នាក់ជាតិពាក់ព័ន្ធនិងដំណើរការរៀបចំថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកដល់ការស្រាវជ្រាវ និងការរៀនសូត្រអំពីការរៀបចំថវិកា និងផែនការថ្នាក់ក្រោមជាតិ ក្នុងខេត្តគោលដៅទាំងបួនរួមមាន៖ ខេត្តកណ្ដាល កំពង់ធំកំពង់ឆ្នាំង និងត្បូងឃ្មុំ។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសិលាប្រឹក្សាយោបល់ថ្នាក់ខេត្តនេះឡើង គឺផ្ដល់ឱកាសដល់ភាគី ជាពិសេសក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ មានឱកាសលើកឡើងពីបញ្ហា និងសំណូមពរ មកពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពាក់ព័ន្ធនឹងការកសាង នឹងប្រើប្រាស់ថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តមបានបន្តទៀតថា៖ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍និងវិធានការនានាដែលបានបញ្ញត្តិក្នុងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨។ផែនការថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានភាពគ្រប់ជ្រុងជ្រោយនិងត្រូវគ្របដណ្ដប់គ្រប់ប្រភពចំណូល ទាំងអស់រួមមានថវិកា ឧបត្ថម្ភធន ការទេធនធាន ថវិកាដៃគូ និងចំណូលផ្ទាល់ និងគ្រប់ចំណាយទាំងអស់រួមមាន ចំណាយបៀវត្ស ចំណាយចរន្តមិនមែនបៀវត្ស និងចំណាយមូលធន នឹងត្រូវរៀបចំថវិកាដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកាទាំង៧ ឲ្យបានពេញលេញ ដាក់បញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ ផែនការយុទ្ធសាស្ត្រថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានធ្វើការកែលម្អជាបណ្ដាបណ្ដើរ ដើម្បីឲ្យក្លាយជាផែនការយុទ្ធសាស្ត្ររួម តាមរយៈការធ្វើសមាហរណកម្មផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងការតម្រឹមជាមួយនឹងអាទិភាព តាមវិស័យនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងតាមគោលដៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំផែនការអន្តរាគមន៍របស់ខ្លួនដោយផ្ដោតជាសំខាន់ទៅលើវិស័យអាទិភាពនៅមូលដ្ឋាន ផែនការអភិវឌ្ឍន៍ ក្រុង ស្រុក និងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ ដែលជាតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង