នារសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបិទកីឡាជាតិលេីកទី៣ ឆ្នាំ២០២២ និងពិធីអបអរសាទរ ក្បាច់ល្បុក្កតោខ្មែរ ដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ដោយអង្គការយូណេស្កូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។