រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាលបាន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ស្រុក-ឃុំ ២០២៣-២០២៥

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកលើកដែកសហការជាមួយមន្ទីរផែនការខេត្តកណ្តាល បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ស្រុក-ឃុំ២០២៣-២០២៥ ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន លោក អភិបាលស្រុកលើកដែក លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ និងអង្គការដៃគូអភិវឌ្ឍនានា។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានលើកឡើងថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគស្រុក-ឃុំឆ្នាំ២០២៣-២០២៥ របស់រដ្ឋបាលស្រុកលើកដែក នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ស្រុក-ឃុំ សង្កាត់ ទៅនឹងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារឲ្យមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។ គួរបញ្ជាក់ថា គម្រោងដែលឃុំទាំង៧ បានស្នើឡើងសរុបមានចំនួន ២៥៩គម្រោងចែកចេញជា ៧វិស័យ រួមមាន៖ វិស័យកសិកម្ម មានចំនួន២៩គម្រោង វិស័យកអាជីវកម្ម២៨គម្រោង វិស័យអប់រំ ១៥គម្រោង វិស័យសុខភាព ៣៥គម្រោង និងវិស័យភាពងាយរងគ្រោះ ចំនួន១២គម្រោង វិស័យបរិស្ថាន ៥៧គម្រោង និងវិស័យរដ្ធបាល និង សន្តិសុខ ចំនួន ៨៣គម្រោង ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងដែលទទួលបានការគាំទ្រ លទ្ធផលនៃអង្គសិក្ខាសាលា៖១.គម្រោងស្រុកសរុបមានចំនួន៩៤ គម្រោង មានការគាំទ្រសរុប ៦គម្រោងស្មើនឹង ៦% ក្នុងនោះ ៖-គាំទ្រក្នុងគម្រោងមានចំនួន ០៦គម្រោង ស្មើនឹង ០៦%-គាំទ្រក្រៅគម្រោងមានចំនួន ០គម្រោងស្មើនឹង ០%២.គម្រោងឃុំសរុបមានចំនួន២៥៩គម្រោងមានការគាំទ្រសរុប ១១០គម្រោងស្មើនឹង ៤២% ក្នុងនោះ ៖-គាំទ្រក្នុងគម្រោងមានចំនួន ២៩គម្រោង ស្មើនឹង ១១%។

អត្ថបទទាក់ទង