រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរបស់គណៈកម្មាការដឹកនាំសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាមសំណង់រឹងក្នុងភូមិសាស្រ្តខេត្តកណ្ដាល

+++++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាការដឹកនាំសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាមសំណង់រឹងក្នុងភូមិសាស្រ្តខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុកទាំង១១ផងដែរ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ ក្រុមការងាររដ្ឋបាលខេត្តកណ្ដាល សហការជាមួយមន្ទីរបរិស្ថានខេត្ត បានចុះធ្វើការគាំទ្រ និងត្រួតពិនិត្យវឌ្ឍនភាពលើកទីមួយនៃការប្រឡងប្រណាំងផ្ទៃក្នុង ស្ដីពី (ភូមិ-ឃុំមានសុវត្ថិភាព)ក្នុងវិស័យបរិស្ថាន តាមបណ្ដាក្រុង-ស្រុកទាំង ១១ និងចូលរួមក្នុងការគាំទ្ររៀបចំឯកសារ នៅការបំពេញលក្ខណៈវិនិច្ឆ័យចំនួន ៣ សុញ្ញាករចំនួន ១០ និងមធ្យោបាយត្រៀមផ្ទៀងផ្ទាត់ចំនួន ៩៣ ជូនដល់មេឃុំ-សង្កាត់ទាំង ១២៧ ឃុំ-សង្កាត់ ផងដែរ។ឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញដល់រដ្ឋបាលក្រុងស្រុកទាំង១១ ត្រូវពិនិត្យនិងកំណត់ទីតាំងដីរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីឲ្យក្រុមការងារក្រសួងបរិស្ថានចូលរួមចុះពិនិត្យសិក្សា និងផ្ទៀងផ្ទាត់ព័ត៌មានលើទីតាំងជាក់ស្ដែង សម្រាប់ងាយស្រួលចុះបញ្ជីដីរដ្ឋ ដើម្បីរៀបចំរក្សាទុកប្រើប្រាស់ជាទីលានដាក់សំរាម និងសំណល់រឹងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

អត្ថបទទាក់ទង