រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ​បានចុះត្រួត ពិនិត្យវឌ្ឍនភាព គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងតាខ្មៅ​

ខេត្តកណ្តាល៖​ នៅរសៀល​ ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ​បានចុះត្រួត ពិនិត្យវឌ្ឍនភាព គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងតាខ្មៅ​ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្ដម​កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង​ឯកឧត្តម MIKAMI MASSAHIRI ឯក​អគ្គ​រាជទូតជប៉ុន​ វិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជណាចក្រកម្ពុជា នៅភូមិ​ដេីមមៀន សង្កាត់​ដេីមមៀន ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ផលប្រយោជន៏ នៃការប្រើប្រាស់ទឹកស្អាតគឺជាកត្តាសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ បើគ្មានទឹកប្រើប្រាស់ទេជីវិតមិនអាចធានាបាននូវសុខភាពគ្រួសារទេ។ រាល់ការប្រើប្រាស់ទឹកស្អាត ដែលទទួលបានពីការត្រង់ទឹកភ្លៀងទុក ប្រភពទឹកអណ្តូង ជាពិសេសទឹកដាំឆ្អិនជាប្រចាំគឺអាចជួយទប់ស្កាត់រាល់មេរោគរាលត្បាត និងជម្ងឺផ្សេងៗបាន។ ដូច្នេះការប្រើប្រាស់ទឹកស្អាត គឺជាកត្តាចាំបាច់ណាស់សម្រាប់ជីវិតរស់នៅរបស់សហគមន៍យើង ការប្រើប្រាស់ទឹកស្អាតអាចផ្តល់នូវសុខភាពល្អ។

អត្ថបទទាក់ទង