ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងដោះស្រាយវិវាទដីធ្លី នៅឃុំកោះខែល ពិនិត្យពិភាក្សាលើករណីស្នើសុំចុះបញ្ជីដីទំហំ ៨ហិកតា ៦៦១៥ម៉ែតការ៉ ស្ថិតនៅភូមិអណ្តូង ភូមិរកា ភូមិវិហារ ភូមិពីងពង និងភូមិសំរោង ឃុំក្រាំងយ៉ូវ និងដោះស្រាយ វិវាទដីធ្លី លើដីទំហំ ១៩ហិកតា ១៩៧១ម៉ែតការ៉ ស្ថិតនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ដែលកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីភាគីពាក់ព័ន្ធអាជ្ញាធរស្រុក និងមន្ទីរជំនាញ ។