រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុករបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹង

++++++ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកកណ្ដាលស្ទឹង រួមជាមួយក្រុមប្រឹក្សាឃុំគ្រប់ឃុំ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានថ្លែងដូចនេះនៅក្នុងពិធីបិទសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកកណ្ដាលស្ទឹង។ ឯកឧត្តមអភិបាលរងខេត្ត បន្តថាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក អូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១៨ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ-ស្រុក។ លោកអភិបាលស្រុក បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ ៤៤២ គម្រោង ដែល ចែកចេញជា ៦ វិស័យមាន៖ វិស័យកសិកម្ម ៣៩គម្រោង វិស័យអប់រំ ១៨គម្រោង វិស័យសុខភាព ៥៤គម្រោង វិស័យបរិស្ថាន៦១ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៥២ គម្រោង ។ ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ស្រុកកណ្ដាលស្ទឹង ដែលទទួលការគាំទ្រ សរុបមានចំនួន ២៥០ លើ ៤៤២ ស្មើនិង៥៧% ក្នុងគម្រោង ៦០ លើ ៤៤២ ស្មើនិង ១៤% ក្រៅគម្រោង ១៩០ លើ ៤៤២ ស្មើនិង ៤៣%។

អត្ថបទទាក់ទង