រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលវិញ្ញាបនបត្រទទួលស្គាល់ចូលជាសមាជិកវិស្វករ កិត្តិយសអាស៊ាន

ខេត្តកណ្តាល៖​ ល្ងាចថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលវិញ្ញាបនបត្រទទួលស្គាល់ចូលជាសមាជិកវិស្វករ កិត្តិយសអាស៊ានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាគណ:វិស្វករកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អង្គការសហព័ន្ធវិស្វករអាស៊ាន ដែលបានផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់ចូលជាសមាជិកវិស្វករ កិត្តិយសអាស៊ាន។ គណ:វិស្វករ បានដើរតួនាទីដ៏សំខាន់ ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ អគារ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ជាពិសេសបានចូលរួមដ៏សំខាន់ ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសជាតិ។

អត្ថបទទាក់ទង