ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នឹងសហការី បានជួបសំណេះសំណាលជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគនយោបាយ និងសង្គម ក្រៅប្រទេស នៅសាលប្រជុំសាលាខេត្តកណ្តាល។វប្បធម៌សន្ទនានេះ បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍរបស់សង្គម ជាពិសេសនៅក្នុងមូលដ្ឋានខេត្តកណ្ដាល។ កត្តាសន្តិភាព បានសបញ្ជាក់ឲ្យឃើញច្បាស់ពីភាពសុខដុមរមនានៃសង្គមមួយ ដែលអនុញ្ញាតឲ្យបងប្អូនជនជាតិខ្មែរទាំងអស់ជុំវិញសកលលោក បានជួបជុំប្រកបដោយភាតរភាព ក្នុងនាមមហាគ្រួសារខ្មែរ។ ទោះបីមាននិន្នាការនយោបាយផ្ទុយគ្នាក៏ពិតមែន ប៉ុន្តែយើងនៅតែជនជាតិខ្មែរ និងជាបងប្អូនល្អ ក្នុងអំបូរជាតិសាសន៍មួយដែលមានវប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់។បងប្អូនប្រជាពលរដ្ឋខ្មែរសូមចងចាំថា សាមគ្គីភាពផ្ទៃក្នុង ជាកម្លាំងចលករមួយដ៏ប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីក លូតលាស់ ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ។លោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន បានកើតសរសើរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្ត កណ្តាល ដែលមានការរីកចម្រើនឆាប់រហ័សគួរ ឱ្យកត់សម្គាល់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ខុសពីអ្នកនយោបាយមួយចំនួន នៅក្រៅប្រទេស បានផ្សព្វផ្សាយមូលបង្កាច់ ខុសពីការពិត ដែលស្រុកខ្មែរកំពុងតែអភិវឌ្ឍរីកចម្រើន នាពេលបច្ចុប្បន្ននេះ។"ខ្មែរសាមគ្គី នោះខ្មែរខ្លាំង" ប្រទេសជាតិយើងកំពុងត្រូវការអភិវឌ្ឍបន្ថែម ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងរួមគ្នាដើម្បីជាតិ៕