ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាឯកសារកកស្ទះ ដោយមានការចូលរួមពី អនុប្រធានសាខាពន្ធដារ អនុប្រធានមន្ទីរ ដនសស ប្រធានអង្គភាពច្រកចេញចូលតែ១ និងមន្រ្តីជំនាញ នៅសាលប្រជុំអង្គភាពច្រកចេញចូលតែ១ សាលាខេត្តកណ្តាល។