ខេត្តកណ្តាល៖រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលលោកតាម៉ៅ ដល់គល់ស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកចៅសង្កាត់ និងមន្ត្រីរាជការជាច្រើនរូប។នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ហាក់ សុខមករា បានផ្ដាំផ្ញើដល់ក្រុមហ៊ុនសាងសង់មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាអនុវត្តន៍គម្រោងឱ្យមានប្រសិទ្ធភាព ត្រូវធានាឱ្យបានថា គម្រោងសាងសង់ផ្លូវជាតិលេខ២នៅក្រុងតាខ្មៅ ប្រព្រឹត្តទៅ ដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។