រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ឈួន កែវ ជំនួយការឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាននាំយកបច្ច័យ និងអង្កររបស់ឯកឧត្តមអភិបាលខេត្ត មកប្រគេនជូនសម្ដេចព្រះមង្គលទេពាចារ្យ​ វង្ស​ អានេតា​ សម្ដេចព្រះសង្ឃនាយករង​ នៃគណៈធម្មយុត្ដិកនិកាយ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក ឈួន កែវ ជំនួយការឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត និងលោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំងលោកអភិបាលរងស្រុក បាននាំយកបច្ច័យ និងអង្កររបស់ឯកឧត្តមអភិបាលខេត្ត មកប្រគេនជូនសម្ដេចព្រះមង្គលទេពាចារ្យ​ វង្ស​ អានេតា​ សម្ដេចព្រះសង្ឃនាយករង​ នៃគណៈធម្មយុត្ដិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះមេគណគណៈធម្មយុត្ដិកនិកាយខេត្តកណ្តាល​ ព្រះសាកលវិទ្យាធិការ​សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ និង​ជាព្រះចៅអធិការវត្ដព្រះឥន្ទសាមគ្គីធម៌​ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជម្រាបជូនផងដែរថាបច្ច័យ និងអង្ករដែលបានប្រគេនជូនសម្ដេចព្រះសង្ឃនាយករង​ នៃគណៈធ្មយុត្ដិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​រួមមាន៖បច្ច័យចូលរួមបុណ្យផ្កាមហាសាមគ្គីសម្រាប់យកទៅកសាងសាកលវិទ្យាល័យ​សម្ដេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ចំនួន ១៥០០០ ដុល្លារ និង២៧,២00,000 រៀល និងអង្ករចំនួន៤តោនសម្រាប់ជួយផ្គត់ផ្គង់ដល់វត្តព្រះឥន្ទសាមគ្គីធម៌ជាប្រចាំខែ។

អត្ថបទទាក់ទង