រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលា​ពពិគ្រោះយោបល់ស្ដីពី “ការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំកម្មវិធីបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស”

++++++ខេត្តកណ្តាល៖ ថ្លែងនៅសិក្ខាសាលា​ពពិគ្រោះយោបល់ស្ដីពី "ការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំកម្មវិធីបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស" ដែលមានរយៈពេល ១ព្រឹក នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាមានវិធានការ ចំនួន ៤ ដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ទី១ គឺការបង្ការ និងទប់ស្កាត់កុំឱ្យមានអំពើជួញដូរមនុស្សកើតមានឡើង ទី២ ពង្រឹងយុត្តិធម៌ច្បាប់ និងការដាក់ទោសដល់ជនល្មើស ទី៣ កិច្ចការពារជនរងគ្រោះ និងទី៤ បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ។ក្នុងសិក្ខាសាលានេះ លោកជំទាវបានបញ្ជាក់ថា ក្នុងចំណោមវិធានការទាំង ៤នេះ គឺវិធានការបង្ការ និងទប់ស្កាត់គឺមានប្រសិទ្ធភាពជាងគេ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវរួមគ្នារកដំណោះស្រាយបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស កុំឱ្យកើតមាន ដើម្បើធ្វើឱ្យបទល្មើសនេះមានការថយចុះជាលំដាប់ ឈានទៅរកការលុបបំបាត់បានទាំងស្រុង ដោយទាមទារឱ្យយើងត្រូវរកវិធីសាស្រ្ត និងវិធានការរួមគ្នាដែលមានប្រសិទ្ធភាពក្នុងការអនុវត្ត។លោកជំទាវបានបន្ថែមថា សិក្ខាសាលានេះផ្តោតសំខាន់គឺ ចង់ឱ្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ធ្វើការចែករំលែកព័ត៌មានពិតពីគ្នាទៅវិញទៅមកពីព្រោះមានតែព័ត៌មានពិតច្បាស់លាស់ទេទើបអាចដោះស្រាយបញ្ហាបាន។ ជាពិសេសយើងត្រូវរកមូលហេតុដែលជាឬសគល់នៃបញ្ហារបស់បទល្មើសជួញដូរមនុស្សឱ្យឃើញហើយរួមគ្នាលុបបំបាត់ឫសគល់បញ្ហាឱ្យអស់ នោះអំពើជួញដូរមនុស្សនឹងមិនអាចកើតមានឡើងបានឡើយ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរលមនុស្ស រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើ ចំណាកស្រុកដោយប្រថុយប្រថា នៅក្នុងក្រុង ស្រុកទាំង១១ ចំនួន ១១លើក មានអ្នកចូលរួម ចំនួន ២,៩៤៣ នាក់ ដោយឡែកក្រុមការងារថ្នាក់ក្រុង ស្រុក បានប្រជុំផ្សព្វផ្សាយបានចំនួន ៨,០៦២លើក ។

អត្ថបទទាក់ទង