រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលជួបពិភាក្សាជាមួយអភិបាលក្រុង Choi Dong-in of Heupect នៃសាធារណរដ្ឋកូរ៉េ

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលជួបពិភាក្សាជាមួយអភិបាលក្រុង Choi Dong-in of Heupect នៃសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ នៅសាលាខេត្តកណ្តាល។គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីពិនិត្យ ពិភាក្សា អំពីលទ្ធភាពនៃការបញ្ចូនពលករទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងជាឱកាសដ៏ល្អដល់យុវជន ប្រជាជននៅក្នុងមូលដ្ឋានខេត្ត ដើម្បីបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ បង្កើនជំនាញ និងបទពិសោធន៍ ពិសេសដល់យុវជន ដើម្បីយកចំណេះដឹងទាំងនោះ មកជួយអភិវឌ្ឍមូលដ្ឋានខេត្តកណ្ដាល ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ថែមទៀត៕

អត្ថបទទាក់ទង