សាលាខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាដីធ្លីចំនួន ០១ករណី ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកស្រីអភិបាលរងក្រុងតាខ្មៅ ចៅសង្កាត់ដើមមៀន មន្ទីរជំនាញ មន្ត្រីការិយាល័យជំនាញខេត្ត និង លោកមេភូមិ និងភាគីវិវាទនៅសាលប្រជុំសាលាខេត្តកណ្តាល។