សាលាខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២លោក សៅ ប្រសិដ្ឋ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការចុះអង្កេតស្រាវជ្រាវពាក់ព័ន្ធ និងសំណើរសុំអន្តរាគមន៍ ដី១កន្លែង ស្ថិតនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ដោយមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកអនុប្រធានមន្ទីរ ដនសស លោកអភិបាលរងស្រុកមុខកំពូល មន្ទីរជំនាញ មន្ត្រីការិយាលយ័ជំនាញខេត្ត និងស្រុកមុខកំពូល នៅសាលប្រជុំសាលាខេត្តកណ្តាល។