រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បាននាំកូនប្រុសទាំងបួននាក់របស់គាត់ ឱ្យស្នាក់នៅនឹងបន្តការសិក្សានៅ មណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល

បុរសពោះម៉ាយកូន៤ មិនមានលទ្ធភាពឱ្យកូនបានសិក្សារៀនសូត្រ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បាននាំកូនប្រុសទាំងបួននាក់របស់គាត់ ឱ្យស្នាក់នៅនឹងបន្តការសិក្សានៅ មណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បានចុះពិនិត្យ និងសាកសួរផ្ទាល់ ដល់គ្រួសាររបស់ លោក ប្រាក់ សុភ័ក្រ ជាបុរសពោះម៉ាយ ដែលមានកូនបួននាក់ក្នុងបន្ទក់ ហើយកំពុងស្នាក់នៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ទឹងជ្រៅ ក្នុងក្រុងតាខ្មៅ មានជីវភាពខ្វះខាត និងមានជំងឺផង ដែលមិនមានលទ្ធភាពអាចឱ្យកូនបានសិក្សារៀនសូត្របាន។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល អាជ្ញាធរក្រុងតាខ្មៅ រួមជាមួយអង្គការដៃគូនានា បានធ្វើការពន្យល់ និងណែនាំដល់ លោក ប្រាក់ សុភ័ក្រ ដើម្បីឱ្យគាត់យល់ព្រមក្នុងការបញ្ជូនកូនប្រុសទាំងបួននាក់របស់គាត់ ទៅស្នាក់នៅក្នុងមណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជាជាបណ្ដោះអាសន្ន ដើម្បីឱ្យពួកគាត់មានឱកាសបានសិក្សារៀនសូត្រដូចក្មេងដទៃ និងមានការឧបត្ថម្ភជាសម្ភារៈ និងការស្នាក់នៅសមរម្យផងដែរ។ លោក លី សុធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានឱ្យដឹងផងដែរថា កន្លងមកមន្ទីរសង្គមកិច្ច និងអង្គការមិត្តសម្លាញ់ បានធ្វើការចុះជួបពួកគាត់ជាប្រចាំ នឹងបានជួលផ្ទះឱ្យពួកគាត់ស្នាក់នៅ ព្រមទាំងបង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់ពួកគាត់ផងដែរ។ ប៉ុន្តែបន្ទាប់មកក្រុមគ្រួសាររបស់ពួកគាត់មានការបែកបាក់មិនចុះសម្រុងគ្នា ធ្វើឱ្យលោក ប្រាក់ សុភ័ក្រ មានការបាក់ទឹកចិត្ត និងបានត្រឡប់មកស្នាក់នៅក្រោមស្ពាននេះបន្តទៀត។ លោកប្រធានមន្ទីរ បន្តថា អាជ្ញាធរភូមិ សង្កាត់ គឺមិនបានព្រងើយកន្តើយជាមួយក្រុមគ្រួសាររបស់គាត់ឡើយ ដោយបានសម្ភាសគាត់ជាប្រភេទក្រីក្រ (ក្រ១) ដែលរាជរដ្ឋាភិបាលបានផ្ដល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលប្រាក់ជំនួយសង្គមនេះគឺបើកជូនគាត់ជារៀងរាល់ខែដោយមួយខែទទួលបាន២៧ម៉ឺន ២ពាន់រៀល នៅតាមបញ្ចូលវិញដែលនៅជិត។ លោកប្រធានមន្ទីរក៏បានថែមទៀតថា លោក ប្រាក់ សុភ័ក្រ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដើម្បីព្យាបាលជំងឺជូនគាត់ និងពិនិត្យតាមដានសុខភាពផងដែរ។

អត្ថបទទាក់ទង