រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកបរវសនកាលឆ្នាំ២០២២-២០២៣ នៅវិទ្យាល័យវិទ្យាល័យជ័យវរន្ម័នទី៧

++++++++ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០២ ខែមករាឆ្នាំ២០២៣នេះ ដែលជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យជ័យវរន្ម័នទី៧ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់ពីអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣រួចមកឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើអប្បាយមុខគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ គោរពវិន័យសាលា ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងលើកកិត្តិយសគ្រួសារ ក៏ដូចជាសង្គមជាតិ។ ឯកឧត្តមបន្ថែមទៀតថា៖

ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព សមត្ថភាព សូមលោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំង ភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សបន្តទៀត ហើយត្រូវស្រលាញ់សិស្សទាំងអស់ ដូចជាកូនរបស់ខ្លួនផងដែរ។ ហើយក្មួយៗ ជាសិស្សានុស្សទាំងអស់ ត្រូវខិតខំក្រេបយកចំណេះដឹង ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ហើយក្មួយៗត្រូវចងចាំថា បើយើងស្រលាញ់ខ្លួនយើង ស្រលាញ់ឪពុកម្តាយយើង និងស្រលាញ់អនាគតរបស់យើង ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ទន្ទឹមនឹងនោះ អាណាព្យាបាលសិស្សគ្រប់រូប សូមចូលរួមចំណែកឲ្យបានខ្លំាងក្លាថែមទៀត ប្រកបដោយនិរន្តភាព ក្នុងការជួយអប់រំកូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ជាដើម។

ឯកឧត្តមបន្តថា៖ សព្វថ្ងៃនេះបញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយ ដែលកំពុងតែកើតមានឡើងស្ទើរគ្រប់ទីកន្លែង និងបានវាយលុកចូលតាមជួរមហាជន ពិសេសស្រទាប់យុវជននៅតាមសាលារៀន។ ដូច្នេះសូមក្មួយៗ ជាសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំព្យាយាមសាកល្បង ដែលនាំឲ្យខាតបង់ពេលវេលាក្នុងការសិក្សា ខូចអនាគត និងខូចកិត្តិយស ដល់ក្រុមគ្រួសាររបស់យើងផងដែរ។ ឯកឧត្តមក៏បាលផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ /ស្រុកត្រូវធ្វើការសហការជាមួយបុគ្គលិកអប់រំ និងអ្នកពាក់ពន្ធក្នុងគោលបំណងលើកកម្ពស់ការគាំទ្រវិស័យអប់រំក្នុងមូលដ្ឋានរបស់ខ្លួន មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវជុំរុញលើកទឹកចិត្តកូនចៅអោយមកសាលារៀន និងបន្តការសិក្សារហូត ដល់ចប់ឆ្នាំសិក្សា ពិសេសក្មួយៗសិស្សានុសិស្សជាទីស្រលាញ់ ត្រូវត្រៀមខ្លួនអោយបានល្អ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ មាតាបិតា ដើម្បីទទួលយកចំណេះដឹង ជំនាញ និងទទួលបានលទ្ធផលចុងឆ្នាំ។

សូមបញ្ជាក់ផងដែរថា៖ តាមការលើកឡើងរបស់លោក ប៉ិច អាយ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកបានអោយដឹងថា៖ ទូទាំងស្រុកកៀនស្វាយមានសាលាសរុបចំនួន ៤៦ សាលា មានអគារសិក្សា សរុបចំនួន១៣៨ អគារស្មើនឹង ៦៤៤ បន្ទប់ ចំនួនគ្រូ ៨២៨នាក់ ស្រី ៤៥៣នាក់ សិស្សសរុបចំនួន ៣១.៤៦៤នាក់ ស្រី ១៥.៤៧៥នាក់ ។ ក្នុងនោះអគារសិក្សាដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចគតិ ព្រឹត្តបណ្ឌិតមានចំនួន ៤០ ខ្នង ស្មើនឹង ១៧៥ បន្ទប់។ចំពោះសិស្សថ្នាក់ទី ១២ សិស្សមានចំនួនសរុប ៦៧៦នាក់ ស្រី៣៦១ នឹងបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំនួន៤៧៧នាក់ ស្រី ២៧២នាក់ ស្មើនឹង ៧០.៥៦ ភាគរយក្នុងនោះ-សិស្សទទួលបាននិទ្ទេស A មានចំនួន ១០នាក់ ស្រី ០៥នាក់- សិស្សទទួលបាននិទ្ទេស B មានចំនួន ៣៧នាក់ ស្រី ២៤នាក់- សិស្សទទួលបាននិទ្ទេស C មានចំនួន១០៦នាក់ ស្រី ៦២នាក់- សិស្សទទួលបាននិទ្ទេស D មានចំនួន១៦៤នាក់ ស្រី ៩៩នាក់- សិស្សទទួលបាននិទ្ទេស E មានចំនួន ១៦០នាក់ ស្រី ៨២នាក់៕

អត្ថបទទាក់ទង