ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅ ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្នុងកិច្ចប្រជុំស្តីពី ការ ចុះផ្សាយរបស់គេហទំព័រមួយ ដែលបានចុះផ្សាយពាក់ព័ន្ធនិងភាពមិនប្រក្រតី លើលិខិតរបស់ រដ្ឋបាលឃុំមួយកន្លែង នៅស្រុកខ្សាច់កណ្តាល។ក្នុងកិច្ចប្រជុំនេះ ដែរឯកឧត្តម ប៊ុន ផេង បានណែនាំដល់រដ្ឋបាលស្រុក-ឃុំ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នទៅលើលិខិតស្នាមរដ្ឋបាលនានា ជៀសវាងកុំឲ្យមានកំហុសនៅថ្ងៃក្រោយទៀត។