សាលាខេត្តកណ្តាល៖ នៅព្រឹកទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាដីធ្លី ១ករណី បន្តពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល និង ឃុំកំពង់អុស ស្រុកពញាព្ញ ដោយមានការចូលរួមពី អភិបាលរងស្រុកមុខកំពូល មន្ទីរជំនាញ មន្ត្រីការិយាល័យជំនាញខេត្ត-ស្រុក និងក្រុមការងារ លោកមេភូមិ និងភាគីវិវាទ នៅសាលប្រជុំសាលាខេត្តកណ្តាល។