រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ប្រទេសវៀតណាម

ប្រទេសវៀតណាម៖ រសៀលថ្ងៃទី០៩ខែ មករាឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណ:ប្រតិភូមានប្រសាសន៍ថា៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម​ ឡេ វ៉ាន់ហ្វឿក​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាប្រធានប្រតិភូវៀតណាម សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញា ញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តអានយ៉ាងឲ្យឆ្ពោះទៅរក ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង និងសូមប្រសិទ្ធជ័យយពរ ជូនចំពោះមន្ត្រីរាជការ និងប្រជាជនខេត្តអានយ៉ាងទាំងអស់ សូមបានជួបតែសុភមង្គល និងវិបុលភាព។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្ដាល សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តកណ្ដាល និងខេត្តអានយ៉ាង និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរ នឹងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ។ ឯកឧត្តម​ ឡេ វ៉ាន់ហ្វឿក​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាប្រធានប្រតិភូវៀតណាម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។

អត្ថបទទាក់ទង