រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានដឹក​នាំ​គណៈ​ប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល​បាន​ទទួល​មរណភាព​ កាលពីថ្ងៃទី០៨ ខែ​មករា ឆ្នាំ​២០២៣ ក្នុងជន្មាយុ ៧២ឆ្នាំ។ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូខេត្តកណ្តាល បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ញាណ ឡេង និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយលោកជំទាវ ទិត មាលា និងក្រុមគ្រួសារ ចំពោះការទទួលមរណភាពនេះ។ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូខេត្ត បានលើកហត្ថប្រណមឧទិ្ទសបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង