រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ករណីសំណើរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសម៉ិន

ខេត្តកណ្តាល៖រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ករណីសំណើរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសម៉ិន ឯ.ក ស្នើសុំព័ត៌មាននៅទីតាំងចំណុចប្រសព្វរវាងផ្លូវជាតិលេខ២ និងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន៖ (ផ្លូវ៦០ម៉ែត្រ) ពាក់ព័ន្ធនឹងប្រព័ន្ធបង្កប់ក្រោមដី ដូចជា៖ប្រព័ន្ធលូ បណ្តាញអគ្គីសនី ខ្សែកាប និងបំពង់ទឹកស្អាត។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកអភិបាលក្រុងតាខ្មៅ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី ចៅសង្កាត់ព្រែកហូរ ចៅសង្កាត់តាក្តុល និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់ក្រុមហ៊ុនសាងសង់ត្រូវធ្វើការសិក្សាស្រង់ទិន្នន័យដែលរងផលប៉ះពាល់និងបោះនិយាមការអោយបានច្បាស់លាស់មក រដ្ឋបាលខេត្ត។សូមបញ្ជាក់ថា៖គំរោងស្ពានអាកាស តេជោ ផ្លូវជាតិលេខ២ដែលមាន ទីតាំងត្រង់ចំណុចប្រសព្វរវាង មហាវិថីសម្តេច ហ៊ុន សែន មហាវិថីអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវជាតិលេខ២ត្រូវបានផ្តួចផ្តើមធ្វើការសិក្សាដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលលំហូរចរាចរណ៍ ឆ្លើយតបទៅនឹងកំណើនចរាចរណ៍ក្នុងតំបន់នាពេលខាងមុខ៕

អត្ថបទទាក់ទង