រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្តកណ្តាល នៃគម្រោងសាងសង់ផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ៤នៃស្រុកអង្គស្នួល ទៅជុំគិរីផ្លូវជាតិលេខ៣

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្ត ឯកឧត្តម សឿន ប៊ុនលី អគ្គនាយកផែនការ និងគោលនយោបាយ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ចាន់ ធន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ តំណាង ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ព្រមទាំងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្តកណ្តាល នៃគម្រោងសាងសង់ផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ៤នៃស្រុកអង្គស្នួល ទៅជុំគិរីផ្លូវជាតិលេខ៣ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

អត្ថបទទាក់ទង