រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំការងារចុះបញ្ជីដីរដ្ឋ នៅតំបន់ភ្នំបាសិទ្ធិត្បូង

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំការងារចុះបញ្ជីដីរដ្ឋ នៅតំបន់ភ្នំបាសិទ្ធិត្បូង ដែលស្ថិតនៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ ក្រុមការងារវាស់វែង និងអាជ្ញាធរស្រុកអង្គស្នួល ។នាឱកាសនេះ ឯកឧត្តម ហាក់ សុខមករា បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដោយឯកឧត្តមបានជំរុញដល់ក្រុមការងារទាំងអស់ត្រូវធ្វើការវាស់វែង និងស្រង់ទិន្ន័យឱ្យបានលឿនទៅតាមនិយាមការ លើទីតាំងដីផ្ទាល់ថាតើដីដែលបានស្មើសុំនោះមានផលប៉ះពាល់អ្វីខ្លះ បានចូលក្នុងដីរដ្ឋ ដីវត្ត និងដីរបស់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលដែរឬអត់ ក្រុមការងារត្រូវរៀបចំយកទិន្ន័យទាំងអស់នោះ ឱ្យបានច្បាស់លាស់បំផុតជៀសវាងកុំឱ្យមានបញ្ហានៅពេលក្រោយ។សូមជម្រាប់ថា ក្នុងកិច្ចប្រជុំនេះ បានចែងចែកក្រុមការងារចុះវាស់វែងជា ៦ក្រុម ដើម្បីពន្លឿនដល់ការងារប្រមូលទិន្ន័យរាល់ប្រភេទដីដូចជាដីរដ្ឋ ដីប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផល ដីវត្ត និងដីមានបណ្ណ័កម្មសិទ្ធជាដើម ដើម្បីដាក់ឆ្លងឯកឧត្ដមអភិបាលខេត្តធ្វើការពិនិត្យ និងសម្រេច។

អត្ថបទទាក់ទង