រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តប៊ិញងឿង ប្រទេសវៀតណាម

ប្រទេសវៀតណាម៖ រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តប៊ិញយឿង ប្រទេសវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅខេត្តប៊ិញយឿង ប្រទេសវៀតណាម។ មានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានមានប្រសាសន៍ថា៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល សូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម ង្វៀន វ៉ាន់ឡឺយ លេខាគណៈកម្មាធិការបក្សខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៊ិញយឿង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមខាងមុខនេះ សូមបានជួបតែសុភមង្គល និងវិបុលភាព។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ការជូនពររវាងខេត្តយើងទាំពីរនាពេលនេះ គឺបង្ហាញពី ស្មារតីទំនាក់ទំនងសាមគ្គីភាព មិត្តភាព ដែលក្នុងអតីតកាល ក៏ដូចជាបច្ចុប្បន្នកាល ប្រវត្តិសាស្ត្របានចារទុក ចំណងសាមគ្គីភាព រួមគ្នាប្រយុទ្ធ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីររបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយចំណងមិត្តភាពនេះ គឺជាទ្រព្យដ៏មានតំលៃមិនអាចកាត់ថ្លៃបាន សម្រាប់យុវជនជំនាន់ក្រោយៗទៀត ដែលក្នុងដំណាក់កាលបច្ចុប្បន្ននេះបានឈានចូលមកដល់ទំព័រប្រវត្តិសាស្ត្រថ្មីដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបន្តការថែរក្សាពូនជ្រុំ ពង្រឹងទំនាក់ទំនង "ភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា និយាយរួម និង រវាងខេត្តប៊ិញយឿង និងខេត្តកណ្តាល និយាយដោយឡែក ។ ឯកឧត្តម ង្វៀន វ៉ាន់ឡឺយ លេខាគណៈកម្មាធិការបក្សខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តប៊ិញយឿង ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។ ឯកឧត្តម ង្វៀន វ៉ាន់ឡឺយ សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងអង្គភាពទាំងពីរ នឹងបន្តពង្រឹង ពង្រីកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសយើងទាំងពីរយូរអង្វែងជាអមតៈ។

អត្ថបទទាក់ទង