ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ត្រង់ចំណុចអ្នកតា សា ថៃជឺ ស្ថិតនៅសង្កាត់តាខ្មៅ និងបានចុះទៅពិនិត្យ ស្ពានបត់តាជី ដែលបានរងការបាក់ស្រុត ស្ថិតនៅភូមិបត់តាជី សង្កាត់ព្រែកហូ ។នៅរសៀលនេះដែរ ឯកឧត្តម ឌឹម ប៉ូរ៉ា ក៏បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះមកពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងផងដែរ។