រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ -២០២៣នៅក្នុងមណ្ឌលកៀនស្វាយ

ខេត្តកណ្តាល៖ ព្រះពោធិវង្សា ពៅ រតនា ព្រះសមុហ៍គណខេត្ត ព្រះវិន័យធរអនុគណស្រុកកៀនស្វាយ និងជាព្រះគ្រូចៅអធិការវត្តកៀនស្វាយក្រៅ និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ -២០២៣នៅក្នុងមណ្ឌលប្រឡងបឋមសិក្សា កៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយនៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ បាននឹងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់ធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។ ជាងនេះទៅទៀត ការអប់រំតាម បែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរូប ចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងថាតើអ្វីគួរធ្វើ និងមិនគួរធ្វើ។ ឯកឧត្តមបន្តថា៖ការប្រឡងនេះ គឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិសាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនាជាតិយើងមានការរីកចំរើន ក្រោមដំបូល សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ឯកឧត្តមបានបន្ថែមថា៖សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំនេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំនេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោល នយោបាយកំណែរទម្រងស៊ី ជម្រៅរបស់រាជរដ្ឋាភិបាល។ ក្នុងពិធីនេះព្រះពោធិវង្សា ពៅ រតនា ព្រះអង្គបានមានសង្ឃដីកាថា៖សមណសិស្សប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តខិតខំបំពេញ កាតព្វកិច្ចប្រឡងនេះយកឱ្យបាននូវវិញ្ញាបនបត្រ គ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត ។ ព្រះអង្គបានបញ្ជាក់ថា៖ ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២-២០២៣នេះ ក្នុងស្រុកកៀនស្វាយមាន សមណសិស្សនិមន្តមកប្រឡងចំនួន៣ស្រុក គឺ៖ ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក : មានបេក្ខសមណសិស្សសរុបចំនួន៥៩៧អង្គ/នាក់ក្នុងនោះបេក្ខសមណសិស្សប្រឡងថ្នាក់ត្រីមានចំនួនៈ២៥៦អង្គ ចែកចេញចំនួនះ៨បន្ទប់ បេក្ខសមណសិស្សប្រឡងថ្នាក់ទោមានចំនួន១៩១អង្គ ចែកចេញចំនួន៦បន្ទប់ បេក្ខសមណសិស្សប្រឡងថ្នាក់ឯកមានចំនួន១៥០អង្គ ចែកចេញចំនួន៥បន្ទប់ និងគណៈកម្មការមេប្រយោគ គណៈកម្មការកណ្ដាល គណៈកម្មការអនុរក្ស និងគណៈកម្មការកំណែរ សរុបចំនួនៈ៩៨អង្គ/នាក់ ដែលមានមុខវិជ្ជាប្រឡង ចំនួន៤មុខវិជ្ជាគឺ ១,ប្រជុំកងធម៌ ២.ពុទ្ធប្បវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ៕

អត្ថបទទាក់ទង