ស្រុកមុខកំពូល៖ នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ពិភាក្សា និងចុះពិនិត្យទីតាំងករណីស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលក្នុងការចូលសាងសង់គ្រឹះបង្គោល និងខ្សែបញ្ជូនសម្រាប់ខ្សែបញ្ជូនតង់ស្យង់ខ្ពស់របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពី តំណាង EDC នាយករងរដ្ឋបាលខេត្ត និងសហការី កងកម្លាំងថ្នាក់ខេត្តអភិបាលស្រុក អភិបាលរងស្រុក អធិការ នាយក នាយករងរដ្ឋបាលស្រុក មន្ត្រីជំនាញរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកមុខកំពូល។