រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅវិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ

+++++++ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនម្នាក់ត្រូវចេះលេងកីឡាយ៉ាងតិច មួយប្រភេទ ដើម្បីជួយលើកស្ទួយវិស័យកីឡាក្នុងខេត្តកណ្ដាលឲ្យមានការរីកចម្រើន ជៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ការអំពាវនាវនេះធ្វើឡើង នៅក្នុងពិធីសម្ភោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅវិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុកពញាព្ធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ឯកឧត្ដម តាំង ម៉េងលាន បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា បានប្រារព្ធពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅគ្រប់រាជធានី-ខេត្តទាំ២៥ ព្រមៗគ្នាក្នុងថ្ងៃតែមួយ ហើយសម្រាប់ពិធីសម្ភោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅស្រុកពញាឮ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជួយលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យមានការរីកចម្រើនដូចបណ្ដាប្រទេសក្នុងតំបន់ និងលើសកលលោក ។ឯកឧត្ដម បានបញ្ជាក់បន្តថា កីឡាបាល់ទាត់ ត្រូវបានប្រជាជនលើពិភពលោកចូលចិត្ត និងពេញនិយមជាងគេ ដោយក្នុងនោះវិស័យបាល់ទាត់កម្ពុជា ក៏បានចូលប្រឡូកក្នុងតំបន់ធ្វើឲ្យបណ្ដាប្រទេសភាគច្រើនចាប់អារម្មណ៍ និងកោតសរសើរផងដែរ ព្រោះក្នុងរយៈពេលដ៏ខ្លី កម្ពុជាអាចបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ កីឡាការិនី បាល់ទាត់ល្អៗជាច្រើន ។ឯកឧត្តម បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានជំរុញឲ្យសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ត្រូវរៀបចំជាសាលាតម្រង់ទិស បាល់ទាត់គ្រប់រាជធានី-ខេត្ត ក្នុងគោលបំណងបង្កើតថ្នាល សម្រាប់កុមារដែលមានឧបនិស្ស័យបាល់ទាត់ មានឱកាសចូលរួម និងតម្រង់ទិសពួកគេឲ្យក្លាយជាកីឡាករអាជីព មានបច្ចេកទេស បទពិសោធន៍ និងភាពអត់ធ្មត់គ្រប់គ្រាន់ ដែលនឹងអាចឈានទៅដណ្ដើមកិត្តិយស ជូនជាតិនាពេលអនាគត់បាន។លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានមានប្រសាសន៍ថា ខេត្តកណ្ដាលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់យកទីតាំងហ្វឹកហាត់ចំនួនពីរកន្លែងគឺ៖ ទី១ មានទីតាំងនៅក្នុងក្រុងតាខ្មៅ និងទី២ នៅក្នុងវិទ្យាល័យទីប្រណម្យ ។ លោកបានបន្តថា ក្រុមកីឡាបាល់ទាត់ខេត្តកណ្ដាល គ្រប់កម្រិតបានចូលរួមប្រកួតជម្រើសជើងឯកថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ជារៀងរាល់ឆ្នាំដែលជាលទ្ធផលកាលពីឆ្នាំ ២០១៨ ផ្នែកយុវជនបាល់ទាត់អាយុក្រោម ១៨ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ហើយក្រុមបាល់ទាត់ស្ត្រី ក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផងដែរ។

អត្ថបទទាក់ទង