រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលដឹកនាំកិច្ចប្រជុំដោះស្រាយករណីរាំងស្ទះ គម្រោងស្ថាបនាស្ថានីយបូមទឹកដើមលាប និងដាក់លូមុខកាត់ ១ម៉ែត្រ ប្រវែង៧០០ម៉ែត្រ បណ្ដោយផ្លូវបេតុងលេខ១១៩ ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីរាំងស្ទះ គម្រោងស្ថាបនាស្ថានីយបូមទឹកដើមលាប និងដាក់លូមុខកាត់ ១ម៉ែត្រ ប្រវែង៧០០ម៉ែត្រ បណ្ដោយផ្លូវបេតុងលេខ១១៩ ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងខ្មៅ និងក្រុមការងារគណៈកម្មាធិកាអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ដោយសារកម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ហាក់ សុខមករា បានជំរុញដល់អាជ្ញាធរក្រុង និងមន្ទីរជំនាញត្រូវស្រង់ទិន្ន័យខ្នងផ្ទះដែលបងផលប៉ះពាល់ឲ្យអស់ ត្រូវមានប្លង់គម្រោងសាងសង់ច្បាស់លាស់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំស្មើសុំគោលការណ៍ ដោះស្រាយជូនប្រជាពលរដ្ឋបានសមស្រប សំដៅធ្វើឲ្យគម្រាងនេះប្រព្រឹត្តិទៅបានជោគជ័យតាមការគ្រោងទុក។

អត្ថបទទាក់ទង