ខេត្តកណ្ដាល៖ ក្រោមមានការចង្អុលបង្ហាញ ដឹកនាំ និងបញ្ជាដោយផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បន្តដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះសួរសុខទុក្ខ រៀបចំសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន របស់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយចំនន់ទឹកភ្លៀង ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។