ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការដោះស្រាយទំនាស់ដីធ្លី និងលិខិតឆ្លើយតបក្រសួងមហាផ្ទៃ ក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្ដាល ដោយមានការចូលរួមពី អាជ្ញាធរស្រុកស្អាង មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត។