ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយលទ្ធផល និងសេចក្ដីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ឯកឧត្តម គង់ សោភ័ណ្ឌ បានបានគូសបញ្ជាក់ពីសារសំខាន់នៃការងារស័្មគ្រចិត្ត ដែលតាមរយៈការងារស័្មគ្រចិត្តនេះគឺបានផ្តល់ឱកាសអោយយុវជន ក៏ដូចជាសិស្សនិស្សិតរៀនសូត្រពីរបៀបធ្វើការងារជាក្រុម ការធ្វើការជាមួយអ្នកដទៃតាមរយៈការបែងចែកភារកិច្ចផ្សេងៗគ្នា ហ្វឹកហាត់និងលត់ដំសមត្ថភាពរបស់ពួកគេ និងការសិក្សារៀនសូត្រភាពជាអ្នកដឹកនាំ រួមទាំងការប្រាស្រ័យទាក់ទងរវាងគ្នា និងគ្នាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ស.ស.យ.ក. បានដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងបង្កើតឱកាសអោយយុវជនចូលរួមធ្វើការងារស័្មគ្រចិត្ត និងកិច្ចការងារសង្គមផ្សេងៗ ដោយផ្តល់ឱកាសអោយពួកគេស្វែងយល់ពីខ្លួនឯង ស្គាល់ច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយដែលគួរអភិវឌ្ឍ និងពង្រឹងបន្ថែម បណ្តុះស្មារតីធ្វើការងារជាក្រុម ការរៀនស្វែងយល់ពីភាពជាអ្នកដឹកនាំ មិនថាក្នុងកម្រិតតូច ឬធំ ពិសេសទៅទៀតនោះគឺការធ្វើខ្លួនជាគំរូដល់អ្នកដទៃតាមរយៈសកម្មភាពនានា ដែលផ្តល់ជាវិជ្ជមានដល់សង្គមជាតិ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា តាមរយៈការងារការងារស័្មគ្រចិត្ត នឹងផ្តល់ឱកាសអោយយុវជនរៀនសូត្របន្ថែម ដុះខាត់សមត្ថភាពរបស់ខ្លួន ក្នុងការចាប់យកឱកាសការងារដែលសមស្រប និងក្លាយជាធនធានមនុស្សដ៏រឹងមាំ និងមានសក្ខានុពលសម្តាប់ប្រទេសជាតិ។