រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញ ប្រកាសតែងតាំង លោក យ៉ាន់ សារឿន ជាអភិបាលរងស្រុកកណ្តាលខ្សាច់កណ្ដាល ។ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងថា ផ្អែកតាមការពិនិត្យ និងវាយតម្លៃលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក និងយោងលើ សំណើរបស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោក យ៉ាន់ សារឿន ឱ្យទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុក ខ្សាច់កណ្ដាល។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មី ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្ដាល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៨របស់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកខ្សាច់កណ្ដាល ឲ្យសម្រេច បានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។

អត្ថបទទាក់ទង