រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក)ខេត្ត បានរៀបចំប្រជុំសាមញ្ញលើកទី៤៣ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន(គ.ក.ស.ក)ខេត្ត។ កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៨។ ជាមួយនឹងរបៀបវារៈខាងលើ អង្គប្រជុំបានផ្តោតលើការអនុវត្តផែនការ និងកិច្ចការពារកុមារខេត្តរួមមាន ការផ្តល់សេវាកិច្ចការពារកុមារ ការគ្រប់គ្រងករណី ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្ត្រីក្រុង ស្រុក ការទប់ស្កាត់ការបែកចេញកុមារពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាបីប្រភេទ(ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) ។ លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក គ.ក.ស.ក ខេត្តត្រូវដោះស្រាយរាល់បញ្ហាស្ត្រីនិងកុមារដែលបានដាក់ចេញក្នុងអង្គប្រជុំ និងផែនការ។ ជាមួយគ្នានេះលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែគាំទ្រសកម្មភាព ព្រមទាំងជួយដោះស្រាយបញ្ហានានាដែលកើតលើស្ត្រី កុមារនិងជនងាយរងគ្រោះផងដែរ៕

អត្ថបទទាក់ទង