រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដី និងកុមារខេត្ត (គ.ក.ស.ក)

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត ដែលមានរយៈពេល ១ថ្ងៃ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រនានក្រុមប្រីក្សាខេត្ត បាន វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញ មុខងារ ភារកិច្ច របស់ខ្លួនក្នុងការ សម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា តាមដាន ពិនិត្យ ជំរុញ និងសហការ ចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមពាក់ព័ន្ធសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន យ៉ាងមានប្រសិទ្ធភាព។ឯកឧត្ដមបានជំរុញដល់ សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល ត្រូវសិក្សាស្វែងយល់ យកចិត្តទុកដាក់ចូលរួមតាមដាន ពិនិត្យផ្ដល់យោបល់ ចែករំលែកបទពិសោធន៍ ដើម្បីបានជាធាតុចូលល្អៗ សម្រាប់បន្តអនុវត្តតាមមុខងារ ភារកិច្ចរបស់ខ្លួន ទទួល បានលទ្ធផលកាន់តែល្អប្រសើរ ។ រដ្ឋបាលគ្រប់ថ្នាក់ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុក ដាក់លើកកម្ពស់សកម្មភាពសេវាសង្គម និងបង្កើនការគាំទ្រទាំងស្មារតី និងថវិកា ដល់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ សម្រាប់ធ្វើសកម្មភាពក្នុងមុខងារ ភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងពានរង្វាន់សេវា សង្គមឆ្នាំ២០២២-២០២៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុន។ ការងារចំពោះមុខ ឯកឧត្ដមប្រនារក្រុមប្រឹក្សាខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរ ត្រូវជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅ ពិនិត្យឈ្មោះនៅសាលាឃុំ(ចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣) និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។លោកជំទាវ នួន នារតី ប្រធានគ.ក.ស.ក ខេត្ត បានមានប្រសាសន៍ថា គ.ក.ស.កខេត្ត អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត មានសមាជិក ២២រូប ស្រី១៦រូប។ ដោយមានការយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងថវិកាពីរដ្ឋបាលខេត្ត គ.ក.ស.ក ខេត្ត បានខិតខំបំពេញមុខងារ ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តមុខងារ ភារកិច្ចរបស់ខ្លួនបានល្អរប្រសើរឡើង ព្រមទាំងបានរួមចំណែកកាត់បន្ថយនូវបញ្ហា ប្រឈមមួយចំនួនពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ បើទោះបីនៅមានការខ្វះចន្លោះ និងមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយ។

អត្ថបទទាក់ទង