រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះមានគោលបំណង លើកទិសដៅបន្តក្នុងការអនុវត្តសុវត្ថភាពចរាចរណ៍ផ្លូវគោក រួមមាន៖-បន្តអនុវត្តការរឹតបន្តឹងច្បាប់តាមគ្រប់រូបភាព ការត្រួតពិនិត្យល្បឿន ជាតិស្រវឹង និងការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ អនុវត្តតាម អនុក្រឹត្យលេខ០៣៩អនក្រ បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ រាជរដ្ឋាភិបាលកម្ពុជា។-បន្តអនុវត្តបទបញ្ជាផ្ទៃក្នុងលេខ០០១បជ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ របស់ ក្រសួងមហាផ្ទៃ ស្តីពីការជម្រុញអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។-បន្តជំរុញអោយមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ និងគ្រប់ គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ដែលមាននៅក្នុងខេត្ត អោយមានបទ បញ្ហាផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ស្តីពីការពាក់មួកសុវត្ថិភាពក្នុងពេលបើក បរទោចក្រយានយន្ត មកបំពេញការងារ ។-បន្តការងារគ្រប់គ្រងយានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត ជំរុញឱ្យមកចុះ បញ្ជីនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អោយបានត្រឹមត្រូវតាមច្បាប់។ បន្តត្រួតពិនិត្យសាខាសាលាបង្រៀនបើកបរ និងការប្រឡងយកបណ្ណបើកបរ យានយន្តគ្រប់ប្រភេទឱ្យ បានម៉ឺងម៉ាត់ ដើម្បីអោយអ្នកដែលមកប្រឡងយក បណ្ណបើកបរ ពិតជាមានសមត្ថភាពជំនាញ អាចបើកបរលើដងផ្លូវសាធារណៈដោយមិនបង្កជាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅពេលទទួលបានបណ្ណបើកបរយានយន្តយកទៅប្រើប្រាស់ ។-បន្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនិងមានវិធាន ការម៉ឺងម៉ាត់ចំពោះ រថយន្តដែលល្មើសធ្វើការកែច្នៃខុសលក្ខណៈបច្ចេកទេស។-បន្តជំរុញការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាំងពីអង្គភាព ចំណុះរដ្ឋបាលខេត្ត រដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យចុះអប់រំអំពីការពាក់មួកសុវត្ថិភាពតាមរយៈវេទិកា ភូមិឃុំសង្កាត់មានសុវត្ថិ ភាព និងវេទិកានគរបាលសហគមន៍ រហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋ។-បន្តអនុវត្តអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្ត រ៉ឺម៉កដឹកកម្មករ កម្មករ កម្មការី ដែលប្រើ ប្រាស់ទោចក្រយានយន្ត អោយពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរ ។-បន្តការងារបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និង ផ្លាកសញ្ញាបង្ហាញទិស តាមដងផ្លូវ អោយបានគ្រប់គ្រាន់ ។-បន្តទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបន្តជំរុញការរុះរើសំណង់រឹង និងកន្លែង លក់ដូរផ្សេងៗ ដែលបានធ្វើរំលោភលើដីចំណីផ្លូវ ចិញ្ចើមផ្លូវ ចំណីប្រឡាយ ប្រឡាយ និងលូ នៅតាមបណ្តាផ្លូវជាតិ និងផ្លូវខេត្ត។-បន្តយកចិត្តទុកដាក់ដោះស្រាយ ដោយដាក់សញ្ញា ឬប្រើប្រាស់ស្ថានភាពផ្លូវ ពញ្ញាក់ស្មារតីដើម្បីកាត់បន្ថយគ្រោះថ្នាក់ នៅទីតាំងបង្កជាគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗ ក្នុងខេត្តនីមួយៗផងដែរ។

អត្ថបទទាក់ទង