រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្តាល ៖ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា សែម ហ៊ាង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលត្រូវជាភរិយារបស់ លោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក ខេត្តកណ្តាល។មរណភាពរបស់ មហាឧបាសិកា សែម ហ៊ាង គឺជាការបាត់បង់នូវ ភរិយា ម្ដាយ ម្ដាយក្មេក បងប្អូន និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ដែលក្នុងមួយជីវិតរបស់ មហាឧបាសិកា បានខិតខំប្រឹងប្រែងបីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អដល់កូនៗ និងថែរក្សាសុភមង្គលគ្រួសារ ប្រកាន់ខ្ជាប់នូវសីលធម៌គុណធម៌ និងទង្វើល្អប្រពៃ ក្នុងបុព្វហេតុមនុស្សធម៌។ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ រដ្ឋបាលខេត្តកណ្ដាល សូមឧទិ្ទសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង