រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំការត្រៀមសម្ពោធនៅបណ្ណាល័យនៃក្តីស្រឡាញ់ នៅអនុវិទ្យាល័យហ៊ុនសែនរកាជន្លឹង ឃុំរកាជន្លឹង

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត្ដម លឹម សុជាតិ តំណាងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំកិច្ចប្រជុំការត្រៀមសម្ពោធនៅបណ្ណាល័យនៃក្តីស្រឡាញ់ នៅអនុវិទ្យាល័យហ៊ុនសែនរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកផងដែរ។ជម្រាបជូនផងដែរថា៖ បណ្ណាល័យនៃក្ដីស្រលាញ់ គ្រោងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភះខាងមុខនេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។

អត្ថបទទាក់ទង