ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំការពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តកណ្ដាល ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុកទាំង ១១ មន្ទីរពាក់ព័ន្ធ និងមន្រ្តីមួយចំនួនផងដែរ នៅសាលប្រជុំសាលាខេត្ត។មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានបញ្ជាក់ថា ការអនុវត្តកំណែទម្រង់កម្មវិធីវិជ្ឈការនិងវិសហមជ្ឈការ និងអភិបាលកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសគឺឲ្យឈានឆ្ពោះទៅសម្រេចឱ្យបាននៅឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។