ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកណ្ដាល និងលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បាននាំយកបច្ច័យបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មកប្រគេនជូនព្រះចៅអធិការចំនួន ០៤ វត្ត ក្នុងស្រុកកោះធំដើម្បីចូលរួមកសាងសមិទ្ធិផលនានាក្នុងវត្តរួមមាន៖១-វត្តជ្រោយ២-វត្តល្វាទោង៣-វត្តត្រពាំងជ្រៃ៤-វត្តរស្មីសាមគ្គីរតនារាម#សរុបថវិកាចំនួន = ២៨,៥៤១ដុល្លា (ពីរម៉ឺនប្រាំបីពាន់ប្រាំរយសែសិបមួយដុល្លា)។