+++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា ផ្តល់សុពលភាព និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី "ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០" នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស្ដីពី "ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០ គីជាត្រីវិស័យក្នុងការដឹកនាំ លើកកម្ពស់គុណភាព សុវត្ថិភាព បន្លែ ផ្លែឈើ ដែលផលិតដោយកសិករក្នុងខេត្តរបស់យើង ហើយក៏ជាការកៀរគរស្វែងរកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការនានា នៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ និងផ្លែឈើផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នក បរិភោគ ទីផ្សារ និងការកាត់បន្ថយជាបណ្តើរៗនូវការនាំចូលត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងទេសមួយចំនួនពីបរទេស យើងត្រូវពង្រឹងការផលិតឲ្យបានច្រើនក្នុងស្រុក ប្រកបដោយគុណភាព តាមរយៈការរៀបចំផែនការ ច្បាស់លាស់ក្នុងការវិនិយោគ និងការផលិត ស្របតាមកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងសព្វថ្ងៃ ដែលមានជីវភាពកាន់តែល្អប្រសើរជាលំដាប់ ។ក្នុងសិក្ខាសាលានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ មន្ទីរ ស្ថាប័នជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជនដែលពាក់ពន្ធ័ ពិសេសក្រុមហ៊ុន ដែលរកទទួលទានលើវិស័យកសិកម្ម សូមខិតខំជួយជ្រោមជ្រែង ដោយដាក់ឱ្យមានគម្រោងកម្មវិធី ឬសកម្មភាពរបស់ខ្លួន ក្នុងទឹកដីខេត្តកណ្តាលតាមរយៈ ការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ “ស្ដីពីការអភិវឌ្ឍមាសបៃតងខេត្ត កណ្ដាល ២០២៣-២០៣០” ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត អភិវឌ្ឍន៍កសិកម្មមួយនេះ សម្រាប់ជាប្រយោជន៍ ជូនដល់ប្រជាកសិករក្នុងខេត្តកណ្តាល សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍ថា ស្ថានភាពភូមិសាស្ត្រខេត្តកណ្តាល គឺមានភាពអំណោយផល លើបន្លែនិងដំណាំរួមផ្សំ។ លោកបានបន្តថា ចាប់ពីឆ្នាំ២០០៨ - ២០១៦ ជាតំណាក់កាលទី១ ដែលមន្ទីរបានយកចិត្តទុកដាក់ ជំរុញផលិតកម្ម បន្លែនិងដំណាំរួមផ្សំដោយកាត់បន្ថយ ថ្លៃដើមផលិត (ជំរុញការប្រើប្រាស់ជីធម្មជាតិ និងថ្នាំកម្ចាត់សមាសភាពចង្រៃ ផ្សំពីរុក្ខជាតិ) កាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ដោយមានការចូលរួមគាំទ្រ ពីដៃគូអភិវឌ្ឍន៍នានា ពេលនោះ ក៏ចាប់ផ្តើមបញ្ចូលការងារ GAP លើបន្លែ និងផ្លែឈើ (រៀបចំសៀវភៅ GAP for Trainers និង GAP for Farmers) ។ ដំណាក់កាលទី ២ ចាប់ពីឆ្នាំ២០១៧ - ២០២១ មន្ទីរបានដាក់ចេញនូវ ទស្សនៈវិស័យ មាសបៃតងខេត្តកណ្ដាលដោយផ្អែកលើយុទ្ធសាស្ត្រ ៣ គឺ ១) ជំរុញផលិតកម្ម ២) សម្របសម្រួល និងគាំទ្រ ៣) ទីផ្សារ ដោយមានការចូលរួមអនុវត្តន៍ និងគាំទ្រពីកម្មវិធីASPIRE និងដៃគូអភិវឌ្ឍន៍នានា។ ដំណាក់កាលទី៣ ឆ្នាំ២០២២ គឺ ប្រមូលផ្តុំ ទិន្ននយ័ និង លិទ្ធផលសំរេចបាន ដោយផ្អែកលើ យុទ្ធសាស្ត្រច្បាស់លាស់ និងផែនការសកម្មភាពសំរាប់អនុវត្តជាច្រើន ដែលត្រូវចូលរួមគ្រប់ភាគីពាក់ពន្ធ័អនុវត្តន៍ រៀបចំជា ផែនទី បង្ហាញផ្លូវ ស្តីពី ‘ ការអភិវឌ្ឍមាសបៃតង ខេត្តកណ្តាល ២០២៣-២០៣០ ‘ ដែលបាន នឹង កំពង់ សិក្ខាសាលាផ្តល់ សុពលភាព និង ផ្សព្វផ្សាយ នាពេលនៈ ។