ស្រុកពញាឮ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សានៅការិយាល័យច្រកចេញចូលតែ១ស្រុកពញាឮ ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពី លោកអភិបាលរងស្រុកពញាឮ លោកអនុប្រធានអង្គភាពច្រកចេញចូលតែ១ លោកប្រធាន លោកស្រីអនុប្រធានការិយាល័យច្រកចេញចូលតែ១ស្រុកពញាឮ និងមន្រ្តីជំនាញ នៅសាលប្រជុំសាលាស្រុកពញាឮ។