ខេត្តកណ្តាល៖រសៀលថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមមានប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលរងក្រុង ចៅសង្កាត់កំពង់សំណាញ់ លោកមេភូមិពាក់ព័ន្ធ បានចុះពិនិត្យទីតាំងបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន ៣១ខ្នងផ្ទះ ស្មើនឹង ៣១គ្រួសារ មានប្រជាពលរដ្ឋសរុប ១២២នាក់ ស្រី៥៩នាក់ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ក្រុមការងារបានណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលស្នាក់នៅ ប្រសិនបើឃើញមានស្ថានភាពមិនស្រួលម្ចាស់ផ្ទះត្រូវរើសម្ភារៈ និងចេញមកស្នាក់នៅខាងក្រៅជៀសវាងកុំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត ក្រុមការងារដោះស្រាយផលប៉ះពាល់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះវាស់វែងកំណត់របៀងផលប៉ះពាល់ ចុះបាញ់DMS ដើម្បីកំណត់តម្លៃផលប៉ះពាល់ បន្ទាប់មកចុះរុះរើ សំណង់ទាំងអស់ចេញ និងណែនាំអាជ្ញាធរក្រុងតាខ្មៅ សង្កាត់ ភូមិ ពាក់ព័ន្ធ ពេលប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ បានទទួលសំណង់ផលប៉ះពាល់រួចហើយមិនអនុញ្ញាតឲ្យពួកគាត់សាងសង់សំណងទៀតនោះទេ៕