ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញចូលរួមជាមួយឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យទីតាំង និងពិភក្សាការងារផ្នែកបច្ចេកទេស ពាក់ព័ន្ធគម្រោងបើកមជ្ឍមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយពីក្រុមការងារ បានចុះពិនិត្យទីតាំងជាក់ស្តែងក្នុងការសាងសង់ ក៏បានវាយតម្លៃពីការកសាងរួចរាល់បានប្រមាណ ៩៧ ភាគរយហើយ ក្នុងនោះឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ក្រុមបច្ចេកទេសសំណង់អោយបន្តខិតខំកសាងរួចរាល់អោយបាន ១០០ ភាគរយ ក្នុងពេលឆាប់ៗខាងមុខនេះ ៕