រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដា្ឋន នៃគណៈកម្មាធិការ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានអញ្ចើញជាគណៈអធិបតី ក្នុងពិធីចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋ ចំនួន ៦៩៧ គ្រួសារ នៅឃុំដើមឬស និងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ ឯកឧត្តម វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដា្ឋន នៃគណៈកម្មាធិការ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដា្ឋនខត្តកណ្តាល និងឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងពិធីចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋ ចំនួន ៦៩៧ គ្រួសារ នៅឃុំដើមឬស និងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង សម្រាប់ទុកធ្វើពូជ បង្កបង្កើនផលឡើងវិញ ។ ពិធីនេះក៏មានការអញ្ចើញចូលរួមដឹងដែរ ពីសំណាក់ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងមន្ទីរជុំវិញខេត្ត។សូមបញ្ចាក់ថា ស្រុកកណ្តាលស្ទឹង បានទទួលរងការខូចខាតស្រូវ ដោយទឹកជំនន់កាលពីខែមករា ចំនួន ២ឃុំ គឺ៖ ១.ឃុំដើមឫស ផ្ទៃដីខូចខាតស្រូវចំនួន ១៤ ភូមិ ស្មើនិង ២៣៣ ហិកតា ស្មើនិង ៦៨៥ គ្រួសារ ។ ២.ឃុំអន្លងរមៀត ផ្ទៃដីខូចខាតស្រូវចំនួន ៣ ភូមិ ស្មើនិង ៩ ហិកតា ស្មើនិង ១២ គ្រួសារ។សរុបទាំង ២ឃុំ មានភូមិ ១៧ ភូមិ ស្មើនិង ២៤២ ហិកតា ស្មើនិង ៦៩៧ គ្រួសារ។

អត្ថបទទាក់ទង