រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋ ក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកពញ្ញាឮ ទទួលបានពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន++++++ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកស្រូវពូជជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកពញ្ញាឮ។ ដោយមានការចូលរួមពី ឯកឧត្តម ខាត់ សុឃី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។មានប្រសាសន៍ទៅកាន់ ប្រជាពលរដ្ខក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ និងឯកឧត្តម ខាត់ សុឃីបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ឯកឧត្តមទាំងពី ក៏បានថ្លែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ។ ទន្ទឹមនិងនេះ ឯកឧត្តមបានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករដែលទទួលបានស្រូវពូជនាពេលនេះ សូមបន្តខិតខំបង្កបង្កើនផលឡើងវិញ ឲ្យមានប្រសិទ្ធភាព ទៅលើផ្ទៃដីដែលរងការខូចខាត។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងដើមឆ្នាំ២០២៣នេះ ខេត្តកណ្តាល បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដាន វាយតម្លៃ លើការខូចខាតដំណំាស្រូវ និងដំណំារួមផ្សំ ដែលមានស្រុកចំនួន០៤ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ស្រុកកណ្តាលស្ទឹង, ស្រុកស្អាង, ស្រុកពញាឮ និងស្រុកកោះធំ ដែលនៅក្នុងនោះ មានភូមិប៉ះពាល់សរុប ១២៩ ភូមិ ស្ថិតក្នុងឃុំចំនួន ១៨ នៃស្រុកទាំង០៤។ ហើយផ្ទៃដីកសិកម្មរងផលប៉ះពាល់ ៣,៣៧៨.៣៤ ហត ខូចខាត ២,៣៦៧.៧៥ហត ប៉ះពាល់គ្រួសារចំនួន ៣,០៦២ គ្រួសារ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានចុះធ្វើការវាយតម្លៃផលប៉ះពាល់ រដ្ឋបាលខេត្ត បានរៀបចំសំណើស្នើសុំគ្រាប់ពូជស្រូវ ចំនួន ១៦៤តោន ៩០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិករ ដែលបានរងផលប៉ះពាល់ ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកពញាឮ ។សូមបញ្ចាក់ថា ពូជស្រូវដែលបានចែកជូននាថ្ងៃនេះគឺ ស្រុកស្អាង ចំនួន ៣០៧ គ្រួសារ នៅឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកកណ្តាលស្ទឹង ចំនួន ៦៩៧ គ្រួសារ នៅឃុំដើមឬស និងឃុំអន្លង់រមៀត និងស្រុកពញ្ញាឮ ចំនួន ៦៤៥គ្រួសារ មកពីឃុំចំនួន៧ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម។

អត្ថបទទាក់ទង